កម្មវិធីសមាធិ Meditation

  • Home
  • កម្មវិធីសមាធិ Meditation
កម្មវិធីសមាធិ Meditation

សាលាអន្តរជាតិមែនន័របានរួមបញ្ចូលកម្មវិធីសមាធិទៅក្នុងសកម្មភាពប្រចាំសប្តាហ៍សម្រាប់សិស្ស។

ការធ្វើសមាធិរបស់សិស្សានុសិស្សផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសាលាអន្តរជាតិមែនន័របានដឹកនាំសិស្សានុសិស្សរបស់ខ្លួនឱ្យធ្វើសមាធិជាប្រចាំ ដើម្បីឱ្យសិស្សមានអារម្មណ៍ស្ងប់ មានការផ្ដោតអារម្មណ៍បានខ្ពស់ កាន់តែខ្លាំងទៅលើការសិក្សា។ ការសមាធិ គឺការមានចិត្តផ្ដោតទៅលើអ្វីមួយ ជាទូទៅមនុស្សមានសមាធិ ជាមនុស្សដែលមានស្មារតីជាប់នឹងខ្លួនមិនរសាត់អណ្ដែតទៅកន្លែងផ្សេងៗ ពេលដែលធ្វើអ្វីនឹងអាចធ្វើបានយ៉ាងស្ទាត់មានប្រសិទ្ធភាព និងសក្ដានុពល។សមាធិពិតជាមានអត្ថប្រយោជន៍ច្រើនលើសលប់ ជាពិសេសសិស្ស ឬអ្នកធ្វើការដែលទទួល បានលទ្ធផលមិនសូវល្អ ឬចង់ពង្រឹងសមត្ថភាពនៃការគិត។ យើងអាចធ្វើការសាកល្បង បង្វឹកខ្លួនឯងអោយក្លាយទៅជាមនុស្សម្នាក់ដែលមានសមាធិ មានចិត្តផ្តោតទៅលើការងារ ឬ ការសិក្សា។ តាមលទ្ធផលនៃការស្រាវជ្រាវទាក់ទងនឹងការហាត់ធ្វើសមាធិរបស់អ្នកវិទ្យាសាស្ត្របានឱ្យឃើញថា អ្នកដែលធ្វើសមាធិអស់រយៈពេលច្រើនឆ្នាំ ខួរក្បាល ផ្នែកការរៀនសូត្រ ការងារ និងរបៀបធ្វើការគឺល្អជាងអ្នកដែលមិនធ្លាប់ធ្វើសមាធិ៕

1 Comment

Leave a Reply

Your email address will not be published. Required fields are marked *