Author: សុវណ្ណបុរី គិត

  • Home
  • Author: សុវណ្ណបុរី គិត

Congratulations to our Chairman!

Congratulations to our Chairman! “We proudly announce that Mr. Roeun Chantha, the Chairman of Manner International School, is also the Co-founder of Choice Center in Cambodia.” His presence will create a significant impact in the fields of Education, Entrepreneurship, and Tech-Training.

ABOUT MANNER

Every Student at MANNER is treated as a unique individual and is given the direction, counsel, and support to discover her or his potential for greatness.We are committed to encouraging a lifelong love for learning through trilingual education and 21st-century global education.We strive to give our students the knowledge, skills, attitudes, and values they will

Importance of Character and Citizenship Learning in Manner International School

The inquiry revolves around how Educators can effectively influence students’ Character Development to yield a positive impact. While the primary responsibility for character and citizenship development rests with parents and families, schools hold a vital supportive role. Whether overtly acknowledged or not, schools actively participate in imparting cultural and societal norms and values, thus molding

Character and Citizenship Education

យើងបានចាប់ផ្តើមសាលាអន្តរជាតិមែនន័រ ដោយផ្តោតលើមេរៀនជីវិត និងមេរៀនទ្រឹស្តី ហើយជួយពួកគេឱ្យចេះដោះស្រាយបញ្ហាប្រឈមនៃបដិវត្តន៍ឧស្សាហកម្ម 4.0 ។សាលាអន្តរជាតិមែនន័រផ្តល់ឱ្យសិស្សនូវចំណេះដឹង ជំនាញ និងអាកប្បកិរិយាចុងក្រោយបង្អស់។ ការរៀនសូត្ររបស់យើងមិនគ្រាន់តែបង្រៀនអំពីសៀវភៅប៉ុណ្ណោះទេគឺយើងបង្រៀនអំពីការបំផុសគំនិតសិស្សគ្រប់រូបឱ្យចេះបង្កើតអនាគតដ៏វិសេសមួយសម្រាប់ខ្លួនគេ និងពិភពលោក។យើងរួមគ្នាបង្កើតវប្បធម៌សុទិដ្ឋិនិយម ឧត្តមភាព និងការពង្រឹងស្មារតីសិស្សទាំងអស់ តាមរយៈការអភិវឌ្ឍផ្នត់គំនិត និងជំនាញនានា ធ្វើយ៉ាងណាឱ្យពួកគេក្លាយជាពលរដ្ឋល្អប្រកបដោយចំណេះដឹងនៅក្នុងសង្គម។សាលាអន្តរជាតិមែនន័របានអនុវត្តកម្មវិធីសិក្សាទំនើបបែបសតវត្សរ៍ទី២១ បង្រៀន ៣ភាសា និងមានកម្មវិធីសំខាន់ៗបន្ថែមទៀត ដូចជាកម្មវិធីបណ្តុះឥរិយាបថល្អ (Good Character and Citizenship) ការបង្វឹកសិស្សជាប្រចាំ (Coaching Practicum) កម្មវិធីប្រតិបត្តិសមាធិ(Meditation Practicum) កម្មវិធីទស្សនកិច្ចសិក្សា និងកម្មវិធី Survival Skills ព្រមទាំងការលើកទឹកចិត្តសិស្សឱ្យចូលរួមការប្រឡងប្រកួតប្រជែងនានា ដែលអាចជួយតម្រង់ទិសសិស្សានុសិស្សក្នុងការផ្លាស់ប្តូរជាវិជ្ជមាននៃវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ប្រកបដោយបរិយាបន្ននៅក្នុងយុគសម័យដ៏ទំនើប ជឿនលឿនដ៏ឆាប់រហស័មិនគួរឱ្យជឿ។

កម្មវិធីសិក្សាបណ្តុះបុគ្គលិកលក្ខណៈ និងភាពជាពលរដ្ឋល្អ

សាលាអន្តរជាតិមែនន័របានដាក់បញ្ចូលកម្មវិធីសិក្សាបណ្តុះបុគ្គលិកលក្ខណៈ និងភាពជាពលរដ្ឋល្អ (Character and Citizenship Education) ជាកម្មវិធីសិក្សារបស់ប្រទេសសិង្ហបុរី ដែលបច្ចុប្បន្នក្រសួងអប់រំនៃប្រទេសសិង្ហបុរីបានឱ្យតម្លៃកម្មវិធីសិក្សាដ៏សំខាន់នេះយ៉ាងខ្លាំង និងបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាទាំងសាលារដ្ឋ និងឯកជន។កម្មវិធីសិក្សា Character and Citizenship Education បានបណ្តុះបំណិនយ៉ាងច្រើនដល់កុមារ គឺ- ការគោរព/ប្រណិប័តន៍ (Respect)- ការទទួលខុសត្រូវ (Responsibilities)- ការយកចិត្តទុកដាក់ (Care)- គុណតម្លៃ (Values)- សុចរិតភាព (Integrity) – អត់ធ្មត់ (Resilience)- ចេះរស់នៅចុះសម្រុងជាមួយអ្នកដទៃ (Harmony)សាលាអន្តរជាតិមែនន័រនឹងបណ្តុះកុមារឱ្យក្លាយជាពលរដ្ឋដ៏ល្អ ឆ្លាតវៃ និងពូកែពិតប្រាកដ!ព័ត៌មានលម្អិតស្តីពីការសិក្សា សូមមេត្តាទំនាក់ទំនងមកសាលាអន្តរជាតិមែនន័ររៀងរាល់ម៉ោងធ្វើការ។

សិក្ខាសាលាស្តីពីនវានុវត្តន៍បច្ចេកវិទ្យា និងសុខភាពសម័យឌីជីថល The Practical Knowledge Sharing Seminar on Tech Innovation & Eyes Healthcare

ដំណឹងល្អ! សម្រាប់អាណាព្យាបាលសិស្សនៅសាលាអន្តរជាតិមែនន័រ។ Manner International School ជាមួយ ពេទ្យយើង បានដាក់សម្ភោធឲ្យប្រើ App Pethyoeung e-Health ID។ ជាមួយ App Pethyoeung e-Health ID អាណាព្យាបាលអាចកាត់បន្ថយការចំណាយលើការថែទាំសុខភាពកុមារ រហូតដល់ទៅ ៧% រាល់ការប្រើប្រាស់ម្តងលើសេវាសុខាភិបាលនៅមន្ទីរពេទ្យដៃគូ។ ទាញយកអែប https://onelink.to/8kqagg

ពិធីចុះអនុស្សរណៈយោគយល់ស្តីពីភាពជាដៃគូរវាង​ PETHYOEUNG HEALTHTECH CO.,LTD និង សាលាអន្តរជាតិមែនន័រ

ដំណឹងល្អ! សម្រាប់អាណាព្យាបាលសិស្សនៅសាលាអន្តរជាតិមែនន័រ។ Manner International School ជាមួយ ពេទ្យយើង បានដាក់សម្ភោធឲ្យប្រើ App Pethyoeung e-Health ID។ ជាមួយ App Pethyoeung e-Health ID អាណាព្យាបាលអាចកាត់បន្ថយការចំណាយលើការថែទាំសុខភាពកុមារ រហូតដល់ទៅ ៧% រាល់ការប្រើប្រាស់ម្តងលើសេវាសុខាភិបាលនៅមន្ទីរពេទ្យដៃគូ។ ទាញយកអែប https://onelink.to/8kqagg

Energize Your Child’s Spirit THE MANNER WAY

Let’s Get Moving at Manner International School! Check out our fun times with students running and playing outside. They’re not just having a blast; they’re learning about teamwork and staying healthy in the best way – by being active! At Manner, we mix learning with lots of fun and games to make sure everyone grows

Happy Valentine’s Day

រីករាយទិវាបុណ្យនៃក្តីស្រលាញ់ ១៤ កុម្ភៈ ២០២៤ Happy Valentine’s Day

កម្មវិធីសមាធិ Meditation

សាលាអន្តរជាតិមែនន័របានរួមបញ្ចូលកម្មវិធីសមាធិទៅក្នុងសកម្មភាពប្រចាំសប្តាហ៍សម្រាប់សិស្ស។ ការធ្វើសមាធិរបស់សិស្សានុសិស្សផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសាលាអន្តរជាតិមែនន័របានដឹកនាំសិស្សានុសិស្សរបស់ខ្លួនឱ្យធ្វើសមាធិជាប្រចាំ ដើម្បីឱ្យសិស្សមានអារម្មណ៍ស្ងប់ មានការផ្ដោតអារម្មណ៍បានខ្ពស់ កាន់តែខ្លាំងទៅលើការសិក្សា។ ការសមាធិ គឺការមានចិត្តផ្ដោតទៅលើអ្វីមួយ ជាទូទៅមនុស្សមានសមាធិ ជាមនុស្សដែលមានស្មារតីជាប់នឹងខ្លួនមិនរសាត់អណ្ដែតទៅកន្លែងផ្សេងៗ ពេលដែលធ្វើអ្វីនឹងអាចធ្វើបានយ៉ាងស្ទាត់មានប្រសិទ្ធភាព និងសក្ដានុពល។សមាធិពិតជាមានអត្ថប្រយោជន៍ច្រើនលើសលប់ ជាពិសេសសិស្ស ឬអ្នកធ្វើការដែលទទួល បានលទ្ធផលមិនសូវល្អ ឬចង់ពង្រឹងសមត្ថភាពនៃការគិត។ យើងអាចធ្វើការសាកល្បង បង្វឹកខ្លួនឯងអោយក្លាយទៅជាមនុស្សម្នាក់ដែលមានសមាធិ មានចិត្តផ្តោតទៅលើការងារ ឬ ការសិក្សា។ តាមលទ្ធផលនៃការស្រាវជ្រាវទាក់ទងនឹងការហាត់ធ្វើសមាធិរបស់អ្នកវិទ្យាសាស្ត្របានឱ្យឃើញថា អ្នកដែលធ្វើសមាធិអស់រយៈពេលច្រើនឆ្នាំ ខួរក្បាល ផ្នែកការរៀនសូត្រ ការងារ និងរបៀបធ្វើការគឺល្អជាងអ្នកដែលមិនធ្លាប់ធ្វើសមាធិ៕