កម្មវិធីជំនួបអាណាព្យាបាល(Parents Meeting)នៃសាលាអន្តរជាតិមែនន័រ

  • Home
  • កម្មវិធីជំនួបអាណាព្យាបាល(Parents Meeting)នៃសាលាអន្តរជាតិមែនន័រ
កម្មវិធីជំនួបអាណាព្យាបាល(Parents Meeting)នៃសាលាអន្តរជាតិមែនន័រ

នៅថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២១ សាលាអន្តរជាតិមែនន័របានរៀបចំកម្មវិធីជំនួបមាតា បិតា និងអាណាព្យាបាលដោយផ្ទាល់ និងតាមរយៈ Online។ គោលបំណងនៃការរៀបចំកម្មវិធីនេះ ដើម្បីជម្រាបជូនដល់អាណាព្យាបាលអំពីដំណើរការសិក្សា ក៏ដូចជាលទ្ធផលនៃការសិក្សារបស់កូនៗក្នុងឆមាសទី១ នៃឆ្នាំសិក្សា២០២១ កន្លងទៅ។ ក្នុងឱកាសនេះ លោកគ្រូ អ្នកគ្រូបានស្វែងយល់បន្ថែមនូវចំណុចផ្សេងៗរបស់សិស្សដែលសិក្សាពីចម្ងាយ។ សាលាអន្តរជាតិមែនន័រ តែងតែយកចិត្តទុកដាក់ និងផ្តល់ប្រឹក្សាយោបល់ជូនអាណាព្យាបាលអំពីការសិក្សារបស់កូនៗជានិច្ច។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីមាតា បិតា និងអាណាព្យាបាលទាំងអស់ដែលបានសហការយ៉ាងជិតស្និទ្ធ និងចំណាយពេលដ៏មានតម្លៃចូលរួម កម្មវិធីដ៏មានសារៈសំខាន់នេះ។

សូមចូលរួមអនុវត្តន៍គោលការណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាល ជាពិសេសប្រកាន់ខ្ជាប់នូវវិធានការណ៍ ៣ កុំ និង ៣ ការពារ របស់់រាជរដ្ឋាភិបាល ទាំងអស់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។

An event called “Parents Meeting” is being hosted both physically and through online platform by Manner International School on the 3rd of June 2021. The purpose of this event is to inform to parents about the progress of their child’s learning as well as to announce the result of their child’s first semester exam of 2021. In this special occasion, teachers understood the condition of students who study from home. We look forward to welcoming you in for a free, positive educational counseling. We truly thank parents for sticking closely with us and spend valuable time participating in this event.

Please follow along the principles of the Ministry of Health especially practice the 3 avoidances and 3 preventions of the government to fight against the COVID 19 pandemic.

Leave a Reply

Your email address will not be published. Required fields are marked *