អបអរសាទរទិវាគុណឳពុក Happy Father’s Day

  • Home
  • អបអរសាទរទិវាគុណឳពុក Happy Father’s Day
អបអរសាទរទិវាគុណឳពុក Happy Father’s Day

គុណូបការៈរបស់លោកឪពុក ពិតជាខ្ពង់ខ្ពស់អស្ចារ្យមិនអាចកាត់ថ្លៃបាន ដូចពាក្យចាស់លោកពោលថា ” គុណរបស់មាតាបិតាធ្ងន់ដូចប្រឹថពី” ។ ក្រៅពីការផ្តល់កំណើត លោកឪពុកតែងតែខិតខំជំនះគ្រប់ឧបសគ្គ មិនថាយប់ថ្ងៃ ក្តៅត្រជាក់ គឺលោកឪពុកតែងដើរតួនាទីជាបង្គោលគ្រួសារ បំពេញគ្រប់កិច្ចការទាំងឡាយ ដើម្បីទ្រទង់ជីវភាពគ្រួសារ គិតគូរខ្វល់ខ្វាយខ្លាចកូនៗលំបាក និងធ្វើជាគ្រូដ៏ល្អ អប់រំប្រៀនប្រដៅកូនៗ ឱ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងជាបុគ្គលដែលមានប្រយោជន៍ដល់សង្គម។ យើងខ្ញុំជាកូនៗ នឹងប្រតិបត្តិតាមដំបូន្មានល្អៗរបស់លោកឪពុក ដោយសេចក្តីគោរពស្រលាញ់ និងខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយជាពលរដ្ឋល្អ និងពូកែពិតប្រាកដ។

Leave a Reply

Your email address will not be published. Required fields are marked *